លោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo មានមោទនភាពចំពោះជ័យជម្នះអត្តពលិករបស់ខ្លួន ដែលបានក្លាយជាម្ចាស់ជើងឯករួមនៅក្នុងការប្រកួតកីឡាជនពិការអាស៊ាន Asean Para Games 2017 នៅម៉ាឡេស៊ី ដែលត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីថ្ងៃ ១៧ ដល់២៣ ខែ កញ្ញា។
លោក Jokowi បាននិយាយថា៖ «ជ័យជំនះគួរឱ្យកត់សម្គាល់ ដែលធ្វើអោយឈ្មោះប្រជាជាតិឥណ្ឌូនេស៊ីទាំងអស់មានមោទនភាពចំពោះសមិទ្ធផលដែលទទួលបានតាមរយៈការរកបានមេដាយមាសចំនួន១២៦ មេដាយប្រាក់ចំនួន៧៥ និងមេដាយសំរឹទ្ធចំនួន៥០ ហើយលើសពីគោលដៅ»។
«លទ្ធផលនេះគឺស្របតាមអ្វីដែលយើងចង់បាន ហើយវាគឺជាដំណើរនៃការហ្វឹកហាត់ដែលដំណើរការបានល្អ»។ លោក Jokowi បន្ថែម។
លោក Jokowi សង្ឃឹមថាសមិទ្ធិផលសំរេចបានអាចត្រូវបានរក្សា និងពង្រឹងនៅក្នុងព្រឹត្តិការណ៍ទ្វីបអាស៊ី Asia Para Game 2018 ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងហ្សាកាតា ឆ្នាំក្រោយ។
«ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួត អាស៊ីឆ្នាំ ២០១៨ សង្ឃឹមថាយើងនឹងទទួលបានចំនាត់ថ្នាក់កំពូល៥, ផ្តោតអារម្មណ៍និងផ្តោតលើការអនុវត្ត។ សូមអបអរសាទរការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ និងបងប្អូនរបស់អ្នកក្នុងនាមប្រជាជាតិ»។ Jokowi បាននិយាយ។
កាលពីមុនឥណ្ឌូណេស៊ី សម្រេចគោលដៅមេដាយមាសចំនួន១០៧គ្រឿង មេដាយប្រាក់១១០ និងមេដាយសំរិទ្ធ៦៨ ឈរនៅទី២។
នៅក្នុងព្រឹត្តិការណ៍កីឡា Asean Para Games ឆ្នាំនេះប្រទេសឥណ្ឌូនេស៊ីបានបញ្ជូនកីឡាករចំនួន១៩៦នាក់ គ្រូបង្វឹក៥៣នាក់ និងជំនួយការ១៩នាក់៕
រូបភាព: bolasport