សហព័ន្ធកីឡាបាល់ទះវៀតណាម បានទទួលសិទ្ធរៀបចំការប្រកួតបាល់ទះសម្រាប់ក្លិបប្រចាំទ្វីបអាស៊ី AVC Club Volleyball Championship 2017  ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែ មិថុនា រហូតដល់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ នៅខេត្ត Nam Dinh និងខេត្ត Ninh Binh។

សម្រាប់ឆ្នាំ២០១៧ នេះនឹងក្រុមចំនួន១៣ចូលរួមប្រកួត នឹងត្រូវបែងចែកចេញជា ៤ពូល ពីពូល A ដល់ពូល D។

ក្រុមពីរដែលមានពិន្ទុលើគេប្រចាំពូលនីមួយៗនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយ ស្របពេលដែលក្រុមលេខ៣ និងលេខ៤ នឹងត្រូវកាត់ទៅប្រកួតយកចំនាត់ថ្នាក់ពីលេខ៩ ដល់លេខ១៣។

ក្រុមដែលទទួលបានជើងឯកនឹងមានកៅអីដើម្បីទៅប្រកួតកម្រិតក្លិបមកពីជុំវិញពិភពលោក FIVB Volleyball Men’s Club World Championship ដែលគ្រោងនឹងធ្វើនៅប្រទេសប៉ូឡូញ នាខែធ្នូខាងមុខនេះ៕

 

រូបភាព៖ presstv.ir