សហព័ន្ធបាល់ទាត់អាស៊ីបានបញ្ជាក់ថាម៉ាឡេស៊ី នឹងមានកៅអីមួយលេងក្នុងពានរង្វាន់ AFC Champions League ដោយស្វ័យប្រវត្តិក្នុងឆ្នាំ២០១៩។
Malaysia gain one automatic spot and another play-off spot for the 2019 @TheAFCCL edition.
READ: https://t.co/xrdSSUnrfj pic.twitter.com/G5mVw26xAe
— AFC (@theafcdotcom) December 12, 2017
ខណៈពេលដែលបច្ចុប្បន្នម៉ាឡេស៊ីស្ថិតក្នុងចំណាត់ថ្នាក់ទី១៣នៅក្នុងសមាជិករបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC’s Member Association Ranking) ពាន ALC គឺត្រូវបានបែងចែកជាតំបន់ខាងកើត និងខាងលិច និងតំបន់អាស៊ាន។ នៅតំបន់អាស៊ានម៉ាឡេស៊ីស្ថិតក្នុងលំដាប់ទី៦។
ប៉ុន្តែដល់ឆ្នាំ២០១៩ពួកគេនឹងមានកៅអីលេងក្នុង Champions League វគ្គចែកពូលតែម្ដង និងបន្ថែមកៅអីមួយទៀតសម្រាប់វគ្គជម្រុះ Play-off។ បច្ចុប្បន្នម៉ាឡេស៊ីមានក្លឹបតែមួយប៉ុណ្ណោះស្ថិតក្នុងតំបន់ Play-off ដែលប្រិយមិត្តឃើញពួកគេលេងនៅវគ្គជម្រុះជុំទី២ ហើយពួកគេនៅតែមានការប្រកួតតឹងតែងដដែល។
បាល់ទាត់បានម៉ាឡេស៊ីឈានមុខគេអស់រយៈពេលបួនឆ្នាំមកហើយៗក៏ពួកគេមិនទាន់មានកៅអីជាក់លាក់ ក្នុងវគ្គជម្រុះក្នុងពូល ដែលដោយរដូវកាលនេះ Johor Darul Ta’zim អាចនឹងមានឱកាសមុនគេដើម្បីឈានទៅដល់វគ្គចែកពូលប្រសិនបើពួកគេផ្ដួលក្រុម Muangthong United របស់ថៃក្នុងការប្រកួត២ជើងហើយបន្ទាប់មកទៀតត្រូវជួបក្រុមមកពីជប៉ុន។
ម្យ៉ាងវិញទៀត ម៉ាឡេស៊ីដែលបានកៅអីនេះ នឹងធ្វើឲ្យក្រុមតំណាងមកពីហុងកុងនឹងបាត់បង់កៅអី របស់ដោយស្វ័យប្រវត្តិ បន្ទាប់ពីនៅឆ្នាំ២០១៨នេះពួកគេបានធ្លាក់គុណភាពមានតែពិន្ទុ០.២៦៦ក្រោមចំណាត់ថ្នាក់លេខ៧នៅតំបន់ខាងកើត៕