ក្រុម​ឈរ​លំដាប់​លេខ​៧​ក្នុង​លីក​ថៃ​កំពូល​រដូវ​កាល​២០១៧​ ​Chonburi FC បាន​ប្រកាស​ថា​ ពួក​គេ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ Ciro Henrigue សម្រាប់​ជួយ​ក្រុម​នៅ​រដូវ​កាល​ថ្មី​២០១៨​ខាង​មុខ។

Ciro Henrigue Alves មក​ពីក្លឹប​ Joinville លេង​នៅ​ក្រប​ខណ្ឌ​ Brazilian Preimeir Liga។ រូប​គេ​ធ្លាប់​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​U20ប្រេស៊ីល​ក្នុង​ពាន​រង្វាន់​ 2009 FIFA World Cuo U20 ក្នុង​ប្រទេស​អេហ្ស៊ីប​ដែល​កាល​នោះ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ត្រឹម​ជើង​ឯក​រង៕