ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ដែលជាក្រុមនៅតំបន់អាស៊ានតែមួយគត់ដែលមានកៅអីចូលរួមប្រកួតពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី ( 2017 FIBA Asia Championship ) នឹងត្រូវជួបប្រកួតជាមួយ ក្រុមបាល់បោះជម្រើសជាតិកូរ៉េខាងត្បូង ក្នុងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីរងចាំការឈ្នះរវាង ជប៉ុន និងកូរ៉េខាងត្បូង។
នាមជាក្រុមកំពូលតារាងនៅក្នុងពូល B ហ្វីលីពីន បានអង្គុយរងចាំនៅវគ្គ៨ក្រុមចុងក្រោយនេះរួចជាស្រេច ដោយរងចាំក្រុមដែលឈ្នះពីការប្រកួតរវាង ជម្រើសជាតិបាល់បោះជប៉ុន ជាមួយ ជម្រើសជាតិបាល់បោះកូរ៉េខាងត្បូង ជាលទ្ធផលជម្រើសជាតិបាល់បោះកូរ៉េខាងត្បូង បានយកឈ្នះ ជម្រើសជាតិបាល់បោះជប៉ុន ដោយលទ្ធផល ៨១ទល់នឹង៦៨ ឡើងមកជួបហ្វីលីពីន នៅវគ្គនេះ។
សម្រាប់ការប្រកួតរវាង ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ជាមួយ ក្រុមបាល់បោះជម្រើសជាតិកូរ៉េខាងត្បូង នឹងធ្វើឡើងនៅយប់នេះ នាប្រទេសលីបង់ដដែល។
កម្មវិធីប្រកួតពេញលេញ:
ក្រឡេកមកមើលប្រវត្តិជួបគ្នានៅ៥ប្រកួតចុងក្រោយ ស្តេចបាល់បោះប្រចាំតំបន់អាស៊ានមួយនេះ ឈ្នះ កូរ៉េខាងត្បូង តែម្ដងគត់កាលពីឆ្នាំ២០១៥ ខណៈ៤ប្រកួតទៀតចាញ់ទាំង៤ប្រកួត៕
ចូលអាន: ជម្រើសជាតិបាល់បោះហ្វីលីពីន ឈរជាក្រុមកំពូលតារាងនៃពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី
រូបភាព: gmanetwork / fiba.com