ពានរង្វាន់បាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) បានរកឃើញក្រុម២ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការហើយ នៅមុននេះបន្តិច ពោលគឺ ថៃ នឹង ម៉ាឡេស៊ី ក្រោយយកឈ្នះ គូប្រកួតយ៉ាងលំបាកដូចគ្នា។

ជាលទ្ធផលដែលនាំអោយទាំង២ក្រុមនេះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ គឹដោយសារ U-18 ថៃ បានយកឈ្នះ U-18 ឥណ្ឌូនេស៊ី តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា ០ទល់០ ៩០នាទីពេញ ខណៈ U-18 ម៉ាឡេស៊ី បានយកឈ្នះ U-18 មីយ៉ាន់ម៉ា តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រដូចគ្នា។

លទ្ធផលសរុប៖

ដូច្នេះក្រុមទាំង ២ U-18 ថៃ ជាមួយ U-18 ម៉ាឡេស៊ី នឹងត្រូវតតាំងគ្នានៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែកញ្ញា ខានស្អែកនេះ ខណៈ U-18 ឥណ្ឌូនេស៊ី ជាមួយ U-18 មីយ៉ាន់ម៉ា នឹងត្រូវតតាំងគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ៣៕

 

រូបភាព: Myanmar Football Federation