ម៉ាឡេស៊ី ដែលជាសមាជិកនៃ Commonwealth Games មានបំណងចង់បញ្ចប់ក្នុងនាមជាក្រុមកំពូលទាំង១០ ក្នុងព្រឹត្តិការណ៍កីឡា Commonwealth Games ដែលនឹងធ្វើនៅប្រទេសអូស្ត្រាលី នាឆ្នាំក្រោយ។

លោក Khairy Jamaluddin រដ្ឋមន្រ្តីក្រសួងយុវជននិងកីឡា បានសម្តែងទំនុកចិត្តថាក្រុមការងារដែលដឹកនាំដោយលោក Huang Ying How នឹងអាចធ្វើបានលើសពីការប្រកួតមុនៗ នៅឆ្នាំ២០១៤ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន។

គ្រានោះម៉ាឡេស៊ីបានឈ្នះមេដាយមាសចំនួន៦គ្រឿង មេដាយប្រាក់ចំនួន៧ និងសំរឹទ្ធ ចំនួន៦គ្រភង ហើយបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ១២ ក្នុងមេដាយសរុប។

វាជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ ដែលម៉ាឡេស៊ីបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០ នៅក្នុងព្រឹត្តិការណ៍កីឡានេះ។

លោក Khairy ដែលបានស្វាគមន៍គណប្រតិភូ Baton Relay Run នៅក្រសួងយុវជន និងកីឡា នៅ Putrajaya កាលពីម្សិលមិញបាននិយាយថា៖ «ខ្ញុំជឿជាក់ថាក្រុមម្ចាស់ផ្ទះនឹងធានាថាការប្រកួតកីឡារត់ដោយរលូនដោយគ្មានបញ្ហាអ្វីនោះទេ»។

អ្នកចូលរួមប្រហែល៣០០នាក់ រួមទាំងអតីតមេដាយម៉ាឡេស៊ី នៅ Commonwealth Games បានចូលរួមក្នុងការប្រកួត Baton Relay Run នៅ Bukit Jalil កាលពីថ្ងៃអង្គារ។

ការប្រកួតកីឡា Commonwealth Games នៅឆ្នាំក្រោយ (ថ្ងៃទី០៤ ដល់ថ្ងៃទិ១៥ ខែមេសា) ខណៈម៉ាឡេស៊ី នឹងចូលរួមលើវិញ្ញាកីឡា ដូចជា អត្តពលិកម្ម, ហែលទឹក, ចោលបាល់, ការលើកទម្ងន់, ជិះកង់, កីឡាវាយកូនខ្លីលើតុ និងកីឡាទ្រីយ៉ាថ្លុង។

គួរបញ្ចាក់ថា Commonwealth Games គឺជាព្រឹត្តិការណ៍កីឡាសម្រាប់ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ដោយមានសមាជិកទាំងអស់រហូតដល់៥២ប្រទេស មកពីជុំវិញពិភពលោក៕

 

 

រូបភាព: dailymail