អតីតជំនួយការប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី អ្នកស្រី Michelle Chis បានក្លាយជាអ្នកចាត់ការទូទៅសហព័ន្ធកីឡាវាយសីម៉ាឡេស៊ី BA of Malaysia (BAM)។

អ្នកស្រី Michelle បានយកឈ្នះបេក្ខភាព១០០នាក់ផ្សេងទៀតនៅក្នុងការដាក់ពាក្យចូលក្នុងតំណែងមួយនេះ ជំនួស លោក Lawrence Chew ដែលចាកចេញកាលពីឧសភាកន្លងទៅ។

បច្ចុប្បន្នអ្នកស្រី  Michelle Chis គឺជាជំនួយការនាយកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់អារ៉ាប់រួម និងមានបទពិសោធណ៍ការងារលើវិស័យបាល់ទាត់រយះពេល១៦ឆ្នាំមកហើយ។

 

តំណែងរបស់អ្នកស្រី នឹងចាប់ផ្ដើមពីខែសីហាតទៅ ស្របែលដែលរយះពេល៦ឆ្នាំចុងក្រោយនេះអ្នកស្រីរស់នៅប្រទេសអារ៉ាប់រួម៕

 

 

រូបភាព: getty images/