អតីតខ្សែបម្រើកណ្ដាលក្លឹប Manchester United កីឡាករ Rodrigo Periera Possebon បានចុះកុងត្រាលេងជាមួយក្លឹប Ho Chi Minh City ក្នុងការប្រកួតពានរង្វាន់ V-League រដូវកាល២០១៨។
កីឡាករនាំប្រេស៊ីលរូបនេះបានមកចូលរួមជាមួយ Manchester United ចាប់ពីឆ្នាំ២០០៨ដល់២០១០ក្នុងវ័យ១៨ឆ្នាំ ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ ហើយ២ឆ្នាំក្រោយមករូបគេក៏ទៅលេងខ្ចីជើងនៅក្លឹបព័រទុយហ្គាល់ Braga។
បន្តបន្ទាប់មកទៀតរូបគេលេងនៅក្លឹប Vicenza Calcio របស់អ៊ីតាលី និង ក្លឹប Juventud របស់ប្រេស៊ីល មុនពេលមកដល់តំបន់អាស៊ីអាគ្នេយ៍ចុះកុងត្រាឲ្យក្លឹបវៀតណាម។
ក្រៅពីកីឡាករខាងលើ HCM City ក៏ចុះកុងត្រារយៈពេល២ឆ្នាំដល់អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាមលោក Toshiya Miuraផងដែរ៕