Kawin Thamsatchanan នឹង​ក្លាយ​ជា​កីឡាករ​ថៃ​ទី​៣​ ដែល​ទៅ​លេង​នៅ​ប្រទេស​បែលហ្សិក​ ពេល​ដែល​រូប​គេ​ចុះ​កុង​ត្រា​នៅ​ក្លឹប​លេង​លីក​ទី​២​បែលហ្សិក​ Oud-Heverlee Leuvan នៅ​ថ្ងៃ​ពុធ​នេះ។

Kawin ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​បំផុត​ក្នុង​ទ្វីប​អាស៊ី​ មាន​ព័ត៌មាន​ចាក​ចេញ​ទៅ​លេង​ក្រៅ​ប្រទេស​ជា​ច្រើន​ដង​មក​ហើយ​បន្ទាប់​ពី​ទទួល​ជោគជ័យ​អស់​១០​រដូវ​កាល​នៅ​Muangthong United។ ក្លឹប​ជប៉ុន​ជា​ច្រើន​ត្រូវ​បាន​គេ​គិត​ថា​ជា​ទ្រនំ​ថ្មី​របស់​របស់​កីឡាករ​ថៃ​ម្នាក់​នេះ ​ខណៈ​ក្លឹប​របស់​បារាំង​ Anger ក៏​ធ្លាប់​បាន​និយាយ​ថា​ចង់​បាន​ដូច​គ្នា។ ប៉ុន្តែ​ពេល​នេះ​អនាគត​របស់​Kawin ត្រូវ​បាន​ដឹង​ហើយ​ដោយ​នឹង​ប្រកាស​នៅ​ថ្ងៃ​ពុធ​គឺ​ទៅ​លេង​នៅ​ក្លឹប​ OHL ។

ក្លឹប​ដែល​មាន​ម្ចាស់​ភាគហ៊ុន​ជា​ជន​ជាតិ​ថៃ​​​ ហើយ​ក៏​ធ្លាប់​ជា​កម្មសិទ្ធិ​​របស់​​ក្រុម​ហ៊ុន ​King Power International Group ដែល​ជា​ម្ចាស់​ភាគហ៊ុន​នៃ ក្លឹប ​Leicester City ផង​ដែរ​បាន​ប្រកាស​ថា​យក​អ្នក​ចាំ​ទី​ម្នាក់​នេះ​ទៅ​លេង​នៅ​បែលហ្សិក។

“​យើង​បាន​ទាក់ទង​ Kawin ជា​ច្រើន​ដង​មក​ហើយ​​ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា​សមត្ថភាព​របស់​គាត់ ​គឺ​សាក​សម​ជាមួយ​ក្លឹប។ យើង​បាន​ទាក់ទង ​Muangthong United ជា​ផ្លូវ​ការ​ដើម្បី​នាំ​យក​គាត់​ទៅ​បែលហ្សិក​ មុន​ពេល​រដូវ​ដោះដូរ​កីឡាករ​ត្រូវ​បិទ”។

ក្នុង​ការ​ចុះ​កុង​ត្រា​ជាមួយ​ OHL, Kawin នឹង​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល​ទៅ​លេង​នៅ​បែលហ្សិក​ក្រោយ​កីឡាករ​ទី​១​និង​ទី​គឺ​លោក  Eakachai Phonthongthin និង Teeratep Winothai ​ដែល​ធ្លាប់​តំណាង​ឲ្យ​កីឡាករ​ថៃ​ទៅ​លេង​នៅ​បែលហ្សិក៕