ខ្សែប្រយុទ្ធជម្រើសជាតិមីយ៉ាន់ម៉ាកីឡាករ Aung Thu ត្រូវបានគេដឹងថា ខិតជិតបានមកចូលរួមជាមួយក្លឹបលេងនៅលីកកំពូលថៃ Police Tero សម្រាប់រដូវកាល២០១៨ នេះបើតាមវេបសាយថៃ TrueID។
អនាគតរបស់ម៉ាស៊ីនរកគ្រាប់បាល់មីយ៉ាន់ម៉ាម្នាក់នេះ ត្រូវបានប្រធានក្លឹប Police Tero ចាប់អារម្មណ៍ ហើយផុសក្នុងបណ្ដាញស្គមហ្វេសបុករបស់ខ្លួន ជាមួយនឹងការសរសេរ៖” ឈ្មោះរបស់គាត់គឺ Aung Thu ”។
កីឡាករវ័យ២១ឆ្នាំ បានក្លាយជាតារារបស់ប្រជាជនមីយ៉ាន់ម៉ា ចាប់តាំងពីបង្ហាញខ្លួនឲ្យជម្រើសជាតិមីយ៉ាន់ម៉ា វ័យក្រោម១៩ឆ្នាំបានឡើងទៅលេងនៅ 2015 FIFA U-20 World Cup ជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត។
លេងនៅក្លឹប Yadanarbon FC ចប់តាំងពីឆ្នាំ២០១៣មកកីឡាកររូបនេះរកបាន១៥គ្រាប់ក្នុង៣២ប្រកួត។ ទម្រង់លេងរបស់គេគឺការបង្កើតឱកាសរកចំណុចទាត់បញ្ជូលទី៕