ក្រុមជើងខ្លាំង Buriram United បានគ្រង់ជើងឯកលីកកំពូលថៃ (Thai-League) ជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំ ក្រោយពេលឈ្នះក្រុម BEC Tero Sasana ។
មុនការប្រកួតនេះក្រុម Buriram United ឈរកំពូលតារាងមាន៧៧ពិន្ទុលើសក្រុមលេខ២ការពារដំណែងជើងឯក Moungthong United ១១ពិន្ទុ។ជ័យជម្នះលើ BEC Tero Sasana រកបានដោយខ្សែប្រយុទ្ធ Jaja Coelho រកបាន២គ្រាប់ត្រឹម២០នាទីដើមវគ្គទី១។
មួយគ្រាប់ទៀតពី Diogo Luis Santo ដោយសម្រេចបាល់ពិន័យ១១ម៉ែត្រធ្វើឲ្យក្រុមគីឡូធ្ងន់នៅអាស៊ីមួយនេះឈ្នះកាន់តែរំភើយ។ គ្រាប់ទី៤រកបានដោយប្រធានក្រុម Suchao Nachnum ធ្វើឲ្យ Buriram United មានគម្លាតគ្រាប់បាល់កាន់ឆ្ងាយ៕
[youtube id=”v54rs0CTV5s”]