នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ សិង្ហបុរី និងធ្វើការប្រកួតមិត្តភាពជាមួយជើងឯករងបាល់ទាត់ពិភពលោក អាហ្សង់ទីន ដែលនេះគឺជាការប្រកួតកម្រិតខ្ពស់បំផុតសម្រាប់សិង្ហបុរីមិនធ្លាប់មានពីមុនមក។

នៅមុនការប្រកួតមកដល់គ្រូបង្វឹកនៃក្រុមជម្រើសជាតិសិង្ហបុរី លោក V. Sundramoorthy បានបង្ហាញនូវទំនុកចិត្តខ្ពស់ អំពីកូនក្រុមរបស់ខ្លួន។

ថ្លែងនៅក្នុងសននិសិទសារព័ត៌មានលោកបានលើកឡើងយ៉ាងដូច្នេះថា៖ «វាគឺពិតជាការប្រកួតដ៏ពិបាកបំផុត ប៉ុន្តែកីឡាករទាំងអស់នឹងព្យាយាមអោយអស់ពីលទ្ធភាពរហូតដល់ការប្រកួតបញ្ចប់។ ស្មារតីរបស់យើង បានត្រៀម និងតាំងចិត្តរួចរាល់អស់ហើយក្នុងការប្រកួតទល់នឹងក្រុមកំពូលដូចជាអាហ្សង់ទីននេះ ហើយខ្ញុំជឿជាក់ថានេះគឺជាបទពិសោធដ៏ល្អសម្រាប់កីឡាកររបស់យើង»។

គួរបញ្ជាក់ថា មុនជួបអាហ្សង់ទីន ក្រុមតោសិង្ហបុរី នឹងប្រកួតមិត្តភាពជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី ០៦ នេះ មុនបន្តជួបចិនតៃប៊ិ នៅថ្ងៃទី១០ ក្នុងពានជើងឯកទ្វីបអាស៊ី AFC Asain Cup វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល E៕

 

រូបភាព៖ Kevin Lim/The Straits Times