កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ម្សិលមិញ នៅលើវិញ្ញាសារកីឡាបាល់ទាត់ សម្រាប់ជំនួបទី២ប្រចាំពូល A ដែលមានប្រកួតចំនួន២គូ  ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា សុទ្ធតែបន្តភាពឈ្នះដូចគ្នារៀងៗខ្លួនសម្រាប់ជំនួបសន្សំពិន្ទុនេះ។

ជាលទ្ធផលកាលពីម្សិលមិញនេះ គូប្រកួតដំបូង U-22 មីយ៉ាន់ម៉ា បានយកឈ្នះទាំងលំបាកលើ U-22 ឡាវ ដោយលទ្ធផល ៣ទល់១ ស្របពេលដែលម្ចាស់ផ្ទះម៉ាឡេស៊ី ក៏បានឈ្នះ សិង្ហបុរី ទាំងលំបាកដូចគ្នា ដោយលទ្ធផល ២ទល់១។

លទ្ធផលពីការប្រកួតកាលពីម្សិលមិញ:

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A:

ពូល A ដដែលនេះនឹងត្រូវបន្តការប្រកួតនៅថ្ងៃស្អែកបន្តទៀត ដោយមាន២ប្រកួតដដែល៕

 

រូបភាព: Myanmar Football Federation