ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំឥណ្ឌូនេស៊ី បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ក្រៅផ្លូវការមួយនៅប្រទេសវៀតណាម បន្ទាប់ពីធ្វើបានយ៉ាងល្អមិនដែលស្គាល់ពាក្យថាចាញ់នៅក្នុងពានរង្វាន់មួយនេះ។

មុននឹងបានក្លាយជាម្ចាស់ជើងឯក U-15 ឥណ្ឌូនេស៊ី ធ្វើបានយ៉ាងល្អក្នុងចំណោម ក្រុមទាំង៤ ពោលគឺប្រកួត៣ដង ឈ្នះ២ និងស្មើ១ មិនដែលចាញ់ឡើយ ខណះដែលតាមពីក្រោយដោយ U-15 វៀតណាម​ដែលឈរនៅលេខ២។

លទ្ធផលរបស់ U-15 ឥណ្ឌូនេស៊ី រួមមាន:

ឈ្នះ U-15 មីយ៉ាន់ម៉ា ដោយលទ្ធផល ៤ទល់១

ស្មើ U-15 វៀតណាម ដោយលទ្ធផល ១ទល់១

ឈ្នះ U-15 ចិនដីគោក ដោយលទ្ធផល ១១ទល់០

ចំណាត់ថ្នាក់រួមនៃពានរង្វាន់ 2017 Vietnam International U-15 Football Tournamen:

 

គួរបញ្ជាក់ថា ពានរង្វាន់នេះអាចជាការត្រៀមសម្រាប់ប្រកួតក្នុងពានរង្វាន់ផ្លូវការ AFF U-15 Championship 2017 ដែលគ្រោងចាប់ផ្ដើមនៅខែកក្កដាខាងមុខនេះ នៅប្រទេសថៃ៕