បន្ទាប់ពីតាមប្រមាញ់អស់ជាច្រើនឆ្នាំ Muang thong United អាចយកខ្សែបម្រើ Charyl Chappuis ជាកម្មសិទ្ធរបស់ខ្លួន ក្នុងគោលបំណងសម្រួចតំបន់ប្រយុទ្ធកក្នុងជើងទី២នៃក្របខណ្ឌ Thai-League 1។
Charyl ត្រូវបានMuangthong ធ្វើសេចក្ដីប្រកាសផ្លូវការកាលពីយប់មិញវេលាម៉ោង១០យប់ក្នុងទីលាន SCG Stadium។ រូបគេស៊ីញេកុងត្រារយៈពេល៤ឆ្នាំកន្លះ ជាមួយក្លឹបហើយកីឡាករវ័យ២៥ឆ្នាំគឺជាកីឡាករទី៦ ដែលបានមកចូលរួមជាមួយក្រុមកំពុងឈរកំពូលតារាង Thai-League ក្នុងរដូវដោះដូរកីឡាករក្នុងប្រទេសថៃ។
ធ្លាប់ជាកីឡាករយុវជនរបស់ក្លិបលីកកំពូលស្វីស Grassoppers, Charyl ត្រូវបានស្គាល់ជាសាធារណៈ នៅពេលដែលរូបគេចូលរួមជាមួយក្រុមជម្រើសជាតិស្វីសឈ្នះពាន 2009 FIFA U-17 World Cup។ កីឡាករថៃកាត់ស្វីសរូបនេះបានមកចូលរួមជាមួយ Buriram Unitd កាលពីឆ្នាំ២០១៣មុនពេលទៅលេងនៅក្លិប Suphanburi ក្នុងឆ្នាំ២០១៥។
រូបគេក៏ធ្លាប់ទៅចូលរួមជាមួយជម្រើសជាតិថៃ U-23 ក្នុង SEA Games 2014 ហើយក៏ជាកីឡាំករធ្លាប់ជួយជម្រើសជាតិដំរីសឹកថៃឈ្នះ AFF Suzuki Cup 2014 ផងដែរ៕