ប្រទេសម៉ាឡេស៊ី នឹងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប្រណាំងម៉ូតូពិភពលោក ឆ្នាំ ២០១៧ ( 2017 Grand Prix motorcycle racing ) សម្រាប់ដំណាក់កាលទី១៧។

តាមគម្រោងការប្រណាំងម៉ូតូកម្រិតពិភពលោកនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា នេះផ្ទាល់តែម្ដង នៅលើទីលាន ដែលធ្លាប់រៀបចំការប្រកួតកីឡាប្រណាំងរថយន្តពិភពលោក Sepang International Circuit ជាទីលានដែលមានចម្ងាយផ្លូវ ៥,៥៤៣ គីឡូម៉ែត្រ ដែលនេះគឺជាការប្រកួតក្នុងដំណាក់កាលទី១៧ ខណៈការប្រកួតបានចាប់ផ្ដើមតាំងពីខែមិនា។

ការប្រកួតនៅក្នុងដំណាក់កាលទី១៧នេះ នឹងមានកីឡាករល្បីៗ មកពី៩ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត ស្មើនឹងកីឡាករចំនួន៣១នាក់ ខណៈក្រោយការប្រកួតនេះ គឺជាការប្រកួតដែលឈានទៅបញ្ចប់ជាផ្លូវការ ក្រោយនៅសល់តែ១ដំណាក់កាលទៀតប៉ុណ្ណោះ។

យ៉ាងណាមិញបើក្រឡេកមកមើលពីចំណាត់ថ្នាក់វិញ កីឡាករសញ្ជាតិអេស៉្បាញ Marc Marquez កំពុងនាំមុខនៅលើកំពូលតារាង ក្រោយឆ្លងកាត់ការប្រណាំងបាន១៦ដំណាក់កាលមក តាមពីក្រោយដោយកីឡាករអ៊ីតាលី Andrea Dovizioso នៅលេខ២ និងលេខ៣ កីឡាករសញ្ជាតិអេស៉្បាញដូចគ្នា Maverick Vinasles។

តារាងចំណាត់ថ្នាក់សរុប:

ត្បិតខ្លួនធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែម៉ាឡេស៊ី ពុំមានកីឡាករចូលរួមនៅក្នុងការប្រណាំងម៉ូតូកម្រិតពិភពលោកនេះឡើយ៕

មើលដំណាក់កាលទាំង១៨នៃព្រឹត្តិការណ៍នេះ:

 

រូបភាព: motogpbrits & sepangcircuit