កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ម្សិលមិញនេះ មានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិចំនួន ២ គូ ស្មើនឹង៣ក្រុម ដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលដូចខាងក្រោម។
គូប្រកួតដំបូងគឺជាការជួបគ្នារវាង ក្រុមដែលនៅតំបន់អាស៊ានត្រូវប៉ះគ្នា ជាការប្រកួតរវាងជម្រើសជាតិសិង្ហបុរី ជាមួយ នឹងជម្រើសជាតិមីយ៉ាន់ម៉ា ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី ជាលទ្ធផលគឺក្រុមបញ្ចប់ទៅដោយក្រុមទាំងពីរស្មើគ្នា ១ ទល់ ១។
ការប្រកួត១គូទៀតគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិថៃ ជាមួយ ក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ធ្វើឡើងនៅកីឡដ្ឋាន Bunyodkor Stadium ទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន ជាលទ្ធផល ថៃ បានរងបរាជ័យក្រោមស្នាដៃម្ចាស់ផ្ទះអ៊ូបេគីស្ថាន ២ ទល់ ០។
បន្ទាប់ពីការប្រកួតនេះ ក្រុមនៅតំបន់អាស៊ានទាំង៣ នឹងត្រូវមានភារកិច្ចបន្តដូចជា មីយ៉ាន់ម៉ា ត្រៀមប្រកួតទល់នឹង កោះម៉ាកាវ ខណៈ សិង្ហបុរី ត្រូវប្រកួតជាមួយ ចិនតៃប៊ិ ក្នុងពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយប្រចាំពូលរៀងៗខ្លួន ស្របពេលដែលជម្រើសថៃ ត្រូវប្រកួតជាមួយ អារ៉ាបរួម ក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក ជុំចុងក្រោយផងដែរ៕
រូបភាព៖ FA Thailand & S.League