អ្នកស្រី Khunying Patama Leewasdrakul បានក្លាយជាស្រ្តីជនជាតិថៃ ដំបូងគេដែលត្រូវបានឈរឈ្មោះជាបេក្ខភាពអោយគេបោះឆ្នោត ក្នុងការក្លាយខ្លួនជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ( IOC ) ដែលធ្វើឡើងនៅ ប្រទេសប៉េរូ កាលពីថ្ងៃសុក្រម្សិលមិញនេះ។
IOC បានជ្រើសរើសសមាជិកថ្មីចំនួន ៨រូប ក៏ដូចជាអនុប្រធានថ្មី និងសមាជិកថ្មីចំនួន៣រូប នៃក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន។
សមាជិក៤នាក់ ក្នុងនោះ៣នាក់ ជាស្រ្តីត្រូវបានជ្រើសរើសជាសមាជិក រួមមាន លោកស្រី Baklai Temengil (PLW), លោកស្រី Kristin Kloster Aasen (NOR), លោកស្រី Khunying Patama និងលោកស្រី Luis Mejia Oviedo (DOM) ។
គួរបញ្ជាក់ថា ក្រៅតែពីតួនាទីនេះ លោកស្រីក៏មានតួនាទីជាប្រធានសហព័ន្ធកីឡាវាយសីថៃ ផងដែរ៕
រូបភាព: nationmultimedia