ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី ( 2017 FIBA Asia Championship ) បានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយហើយ កាលពីយប់មិញក្រោមស្នាដៃ របស់ក្រុមបាល់បោះជម្រើសជាតិកូរ៉េខាងត្បូង។
នាមជាដែលជាក្រុមនៅតំបន់អាស៊ានតែមួយគត់ចូលរួមប្រកួតក្នុងពានរង្វាន់នេះ ជាលទ្ធផល កូរ៉េខាងត្បូង បានឈ្នះ ហ្វីលីពីន ក្នុងនោះវគ្គទី១ ហ្វីលីពីន ចាញ់ ១៨ទល់២៦ វគ្គទី២ស្មើគ្នា ៣១ទល់៣១ វគ្គទី៣ បន្តចាញ់ ១៣ទល់២៩ និងវគ្គទី៤ ចាញ់ ២៤ទល់៣២ សរុបឈ្នះដាច់ ១១៨ ទល់នឹង ៨៦ កក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ត្បិតរងបរាជ័ប៉ុន្តែក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន នៅមានឱកាសប្រកយតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ៥ដល់លេខ៨ ដោយនឹងត្រូវជួបជាមួយ ក្រុមបាល់បោះជម្រើសជាតិលីបង់ ដែលជាម្ចាស់ផ្ទះ ធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែដដែល។
កម្មវិធីប្រកួតពេញលេញ:
ដោយឡែកក្រុមដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គិតត្រឹមពេលនេះ គឺក្រុមបាល់បោះជម្រើសជាតិកូរ៉េខាងត្បូង ជាមួយ ក្រុមបាល់បោះជម្រើសជាតិអ៊ីរ៉ង។
មើលលទ្ធផលរបស់ ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន តាំងពីវគ្គជម្រុះតាមពូល:
រូបភាព: fiba.com