Rio Haryanto ដែលជាអ្នកប្រណាំងរថយន្ដជនជាតិឥណ្ឌូនេស៊ី នឹងធ្វើតេស្តរថយន្ត Formula E ដែលនឹងប្រព្រឹត្តទៅកាលពីថ្ងៃអង្គារទី៣ ខែតុលា ម្សិលមិញ នៅឯទីលាន Ricardo Tormo Circuit ទីក្រុង Valencia នៃប្រទេសអេស្ប៉ាញ។

ការធ្វើតេស្តរបស់ Rio Haryanto គឺមានលក្ខណៈពិសេសដោយមានចំនួន៥វគ្គ ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨:១៥ ដល់ម៉ោង ១៧:០០។

កាលពីមុនក្រុមហ៊ុន Rio Haryanto បានទទួលការអញ្ជើញមួយដើម្បីសាកល្បងរថយន្ត Formula E ដែលប្រើអគ្គិសនី ជំនួសអោយប្រេងឥន្ធនៈ។

ទោះបីជាបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ក្នុងការបង្ហាញខ្លួននៅក្នុងការប្រកួតជើងឯកនៃក្របខ័ណ្ឌ Formula E ក៏ដោយក៏ Rio Hayanto មិនទាន់សម្រេចចិត្តថាតើគាត់នឹងប្រណាំងក្នុងឡានអេឡិចត្រូនិកនោះទេ។

 

នៅក្នុងការធ្វើតេស្តនេះ Rio Haryanto បានធ្វើការប្រកួតចំនួន៣០ជុំ ជាពីរដងដែលក្នុងមួយជុំមានរយៈពេល៣០នាទី។

Rio Haryanto បាននិយាយថា៖ «ខ្ញុំមិនប្រណាំងក្នុងទីលានផ្សេងទៀត ដើម្បីរក្សាចង្វាក់នៃការប្រណាំងរបស់ខ្ញុំ។ រការប្រណាំងថយន្តនេះ ( Formula E) មានការពិបាកណាស់ក្នុងពេលចាប់ហ្វ្រាំង»។

 

កីឡាប្រណាំរថយន្ដ Formula E គឺជាការប្រកួតផ្លូវការរបស់ FIA Formula E Championship គឺជាប្រភេទនៃការប្រណាំងរថយន្តដែលប្រើតែរថយន្តដើរដោយថាមពលអគ្គិសនីប៉ុណ្ណោះ។ កីឡានេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ហើយជើងឯកនៃការបើកសម្ពោធបានចាប់ផ្ដើមនៅទីក្រុងប៉េកាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤៕

 

រូបភាព: bolasport