នៅសល់១៣ថ្ងៃទៀត ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 សម្រាប់ប្រភេទវិញ្ញាសារបាល់ទាត់ (បុរស) នឹងចាប់ផ្ដើមប្រកួតជាផ្លូវការ ខណៈកម្មវិធីប្រកួតពេញលេញបានចេញផ្លូវការហើយ ដោយចាប់ផ្ដើមពីថ្ងៃទី១៤ ខែសីហា តទៅ។

ជាមួយនឹងការប្រកួតដែលបែងចែកចេញជា២ពូល ពូល A នឹងចាប់ផ្ដើមការប្រកួតមុនពោលគឺនៅថ្ងៃទី១៤ ស្របពេលដែលពូល B ចាប់ផ្ដើមប្រកួតនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១៥។

ពូលទាំង២:

ខាងក្រោមគឺជាកម្មវិធីប្រកួតពេញលេញ:

កម្មវិធីប្រកួតនៅក្នុងពូល A:

កម្មវិធីប្រកួតនៅក្នុងពូល B:

 

គួររំលឹកថា លើប្រភេទវិញ្ញាសារកីឡាបាល់ទាត់ កាលពីរដូវកាលកន្លងទៅ SEA Games លើកទី២៨ ឆ្នាំ២០១៥ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី មេដាយមាសគឺបានទៅលើ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ មេដាយប្រាក់ បានទៅក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំមីយ៉ាន់ម៉ា និងសំរឹទ្ធបានទៅលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំវៀតណាម។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០១៧ នេះ លើប្រភេទវិញ្ញាសារកីឡាបាល់ទាត់ ត្រូវបានគេកំណត់មកនៅត្រឹមកម្រិតអាយុក្រោម២២ឆ្នាំ៕