ពានរង្វាន់ទី ២ ប្រចាំប្រទេសសិង្ហបុរី RHB Singapore Cup 2017 ដែលមានក្រុមមកពីប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួតផងដែរនោះបានរកឃើញក្រុមឡើងទៅវគ្គ ៨ ក្រុមចុងក្រោយហើយ។

Global Cebu (ហ្វីលីពីន) គឺជាក្រុមចុងក្រោយដែលបានកៅអីនៅក្នុងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ Geylang International (សិង្ហបុរី) ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ កាលពីម្សិលមិញ។

ដូច្នេះក្រុម៤ ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន ក្រុមរបស់កម្ពុជា ចំនួន២ក្រុម (បឹងកេត ជាមួយ ណាហ្គាវើល) ក្រុមរបស់សិង្ហបុរី Hougang United និងក្រុម Global Cebu (ហ្វីលីពីន)។

ក្រុមដែលរង់ចាំនៅវគ្គ៨ក្រុមចុងក្រោយជាស្រេចរួមមាន Albirex Niigata Singapore, DPMM FC, Home United, Tampines Rovers និង Young Lion FC។

លទ្ធផលសង្ខេបនៃវគ្គជម្រុះបឋម៖

គួរបញ្ជាក់ថា ក្រុមដែលចូលរួមប្រកួតក្នុងពានរង្វាន់នេះរួមមានក្រុមម្ចាស់ស្រុកចំនួន៨ក្រុម បូករួមជាមួយក្រុមមកពីតំបន់អាស៊ានចំនួន ៥ រួមមានមកពីកម្ពុជា ចំនួន២ក្រុម ហ្វីលីពីន ចំនួន២ក្រុម និងក្រុមមកពីប្រទេសព្រុយណេចំនួន១ក្រុម៕