ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ឈុតធំ នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ឈុតធំ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នេះ។

ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំនេះ នឹងធ្វើឡើងនៅលើកីឡដ្ឋាន Thuwanna Stadium នាទីក្រុងរងហ្គូន ប្រទេសមីយ៉ាន់ម៉ា ខណៈការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៥:០០ នាទីល្ងាច ម៉ោងនៅកម្ពុជា។

ក្រុមទាំង២ក៏ធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ជាលទ្ធផល ម៉ាឡេស៊ី បានចាញ់ មីយ៉ាន់ម៉ា ១ទល់០ នៅក្នុងពានរង្វាន់ AFF Suzuki Cup 2016។

ការប្រកួតនេះសម្រាប់ក្រុមទាំងអាចនិយាយបានថា ជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ដោយម៉ាឡេស៊ី ត្រូវជួប កោះហុងកុង ស្របពេលដែលមីយ៉ាន់ម៉ា ត្រូវជួបប្រកួតជាមួយ កៀហ្ស៊ីស៊ីស្ថាន៕

 

រូបភាព: fourfourtwo & suzkicup