កីឡាករប្រណាំងម៉ូតូសញ្ចាតិម៉ាឡេស៊ី Hafizh Syahrin Abdullah នឹងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Suzuka 8 Hours FIM Endurance World Championship ដែលធ្វើឡើងនៅជប៉ុន។

ការប្រកួតនៃពានរង្វាន់នេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី ៣០ ខែកក្កដា ដោយ Hafizh Abdullah នឹងរួមក្រុមជាមួយកីឡាករ Yukio Kagayama និង Naomichi Uramoto ដោយនឹងកាន់ដៃចង្គូតម៉តូ Suzuki GSX-R1000។

សមាភាពកីឡាករទាំង៣នេះធ្លាប់ទទួលបានលេខ ៣ កាលពីឆ្នាំ២០១៥ ខណៈឆ្នាំទៅទទួលបានចំណាត់ថ្នាក់លេខ៦។

កីឡាករដែលមានវ័យ ២២ឆ្នាំរូបនេះ នឹងមានរយៈពេលសម្រាក៤សប្ដាហ៍ ពីការប្រកួតនេះ នឹងរំពឹងទទួលបានជោគជ័យពីការប្រកួតនៅប្រទេសជប៉ុននេះ។

គួរបញ្ជាក់ថា ការប្រកួត FIM Endurance World Championship គឺជាការប្រកួតដែលធមជាងគេលំដាប់ពិភពលោក ធ្វើឡើងជារៀងរាល់ឆ្នាំ៕

 

 

 

រូបភាព: thestar.com.my