ក្លិប UiTM FC ដែលជាក្លិបនៃលីគលំដាប់ទី២ម៉ាឡេស៊ី បានចេញរូបភាពបែបលេងសើច (Troll) អំពីច្រានចោលការចង់បាន ខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristaino Ronaldo នៅលើទំព័រ Twitter របស់ខ្លួន។

ស្របពេលដែលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការលេចលឺដំណឺងអំពីការចង់ចាកចេញរបស់កីឡាករ Cristaino Ronaldo ពីក្លិបយក្សនៅអេស៉្បាញ Real Madrid  ជុំវិញពិភពលោក ជាបន្តបន្ទាប់មានក្លិបជាច្រើនបានបង្ហោះជាសារបែបលេងសើច (Troll) នៅលើទំព័រ Twitter ផ្លូវការ ដោយឡែកក្លិប UiTM FC ក៏បានធ្វើជារូបភាពបែបលេងសើចផងដែរកាលពីប៉ុន្មានម៉ោងនេះ។

ការបង្ហោះនៅលើទំព័រផ្លូវការរបស់ UiTM FC:

ខ្លឹមសារនៃការបង្ហោះសារនេះ បកប្រែ «រំភើប ដែលមានទំនាក់ទំនងជាមួយរឿងនេះ ប៉ុន្តែយើងសូមបង្ហាញជាផ្លូវការថា រឿងនេះនឹងមិនអាចកើតឡើងបានឡើយដោយសារមិនមានកន្លែងដែលសមស្របសម្រាប់ Cristiano នៅក្លិប UiTM»។

រូបភាពនៃការ Troll របស់ក្លិបដទៃទៀត:

 

ប្រភព៖ Twitter UiTM