គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី (OCM) និងសហព័ន្ធកីឡាហែលទឹកម៉ាឡេស៊ី ( Asum ) ចាំបាច់ត្រូវរៀបចំសវនាការភ្លាមៗក្នុងករណីអត្តពលិកមុជទឹកជម្រើសជាតិ ដែលបានធ្វើតេស្តជោគជ័យ រកឃើញថាមានប្រសារធាតុហាមឃាត់ ក្នុងការធ្វើតេស្តសាកល្បងមួយនៅឯការប្រកួតកីឡា SEA Games ក្នុងខែសីហា។
លោក Datuk Sieh Kok Chi អគ្គលេខាធិការរង បាននិយាយថាកីឡាករមុជទឹកគួរតែត្រូវបានកោះហៅនៅសប្តាហ៍ក្រោយដើម្បីស្តាប់ការពន្យល់របស់នាងបន្ទាប់ពីគំរូ B របស់នាងត្រូវបានធ្វើតេស្តនៅឥណ្ឌា។
លោក Kok Chi បាននិយាយថា វានឹងមិនត្រឹមត្រូវទេសម្រាប់កីឡាករមុជទឹក ដែលត្រូវបានផ្តល់ការព្យួរជាយូរ ដែលថាឱសថមានពាក់ព័ន្ធនឹង sibutramine ដែលជាថ្នាំបំបាត់ចំណង់អាហារ មិនមែនជាការបង្កើនសមត្ថភាព។
លោក Kok Chi បាននិយាយថា៖ «ការប្រើថ្នាំដែលមានសារធាតុ Sibutramine មិនមែនជារឿងថ្មីក្នុងចំណោមកីឡាការិនីដែលចង់សម្រកទំងន់នោះទេ»។
«ជាក់ស្តែងអត្តពលិកពីរនាក់ក្នុងចំណោមបីនាក់ដែលបរាជ័យក្នុងការធ្វើតេស្តនៅ Sea Games គឺដោយសារតែ sibutramine ខ្ញុំសង្ឃឹមថា OCM និង Asum អាចអំពាវនាវឱ្យមានការសម្រេចលើសាលក្រមវិន័យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់នូវការកាត់ទោសត្រឹមត្រូវបន្ទាប់ពីស្តាប់ការពន្យល់របស់នាង»។ លោកបន្ថែម។
លោក Kok Chi បានបន្តថា៖ «ខ្ញុំសង្ឃឹមថាការព្យួរនេះមិនលើសពី៦ខែ ដើម្បីអនុញ្ញាតឱ្យកីឡាការិនីមុជទឹក អាចប្រកួតប្រជែងនៅក្នុងកម្មវិធី Commonwealth Games និង Asian Games នៅឆ្នាំក្រោយនោះទេ»។
ករណីមួយពីអតីតកាលដែលពាក់ព័ន្ធនឹងអត្តពលិកម្នាក់ដែលប្រើថ្នាំដូចគ្នានោះត្រូវបានព្យួរ ៤ ខែ។
គួររំលឹកថា កាលពីថ្ងៃទី០៣ ខែតុលា អត្តពលិក ចំនួន៣នាក់ ដែលចូលរួមព្រឹត្តិការណ៍ SEA Games នៅម៉ាឡេស៊ី រួមទាំងម្ចាស់មេដាយមាស ជនជាតិម៉ាឡេស៊ី បានធ្វើតេស្តឃើញថាមានវិជ្ជមានចំពោះការប្រើប្រាស់សារធាតុហាមឃាត់៕
រូបភាព: nst