ក្លឹប Ratchaburi FC លេងនៅលីកកំពូលថៃ Thai League T1 បានប្រកាសជាផ្លូវការថា បានស៊ីញេកុងត្រាជាមួយខ្សែការពារជម្រើសជាតិ សាធារណរដ្ឋ កុងហ្គោ Joel Sami មកពីក្លឹប Orléans លេងក្នុងលីកលំដាប់ទី២របស់បារាំង។
កីឡាករមានដើមកំណើតនៅប្រទេសបារាំង តែលេងឲ្យប្រទេសមួយនៅអាហ្វ្រិកមួយនេះ បានសម្រេចចិត្តចូលរួមជាមួយ Ratchaburi FC ក្នុងជើងទី២ ដើម្បីជំនួសប្រធានក្រុម Carlos Santos ដែលប្រឈមមុខជាមួយនឹងរបួសរយៈពេលយូរ។
“ ខ្ញុំមិនសូវដឹងច្បាស់ពីបាល់ទាត់ថៃនោះទេ ខ្ញុំបានមើលការប្រកួតរវាង Ratchaburi និង Bangkok United ហើយមានអារម្មណ៍ថា កីឡាករលេងនៅទីនេះមានល្បឿនលឿនណាស់។ខ្ញុំសង្ឃឹមថាខ្ញុំអាចជួយពង្រឹងតំបន់ការពាររបស់ក្លឹប។ Sami និយាយក្នុងកាសែត Bangkok Post។
Joel Sami មានដើមកំណើតនៅប្រទេសបារាំងតែខ្សែការពាររូបនេះ បង្ហាញខ្លួនឲ្យជម្រើសជាតិសាធារណរដ្ឋកុងហ្គោ។ ក្នុងអាជីពបាល់ទាត់គាត់ធ្លាប់លេងឲ្យ Valancia របស់អេស្ប៉ាញ និង Nancy របស់បារាំង៕
ប្រភព៖ Bankok Post
ប្រែសម្រួល៖ សៅណាត