ការប្រកួតថ្ងៃបើកឆាកក្នុងពានរង្វាន់ Liga Malaysia (Malaysia Super League) ក្រុម PKNP ទទួលបានបីពិន្ទុពីក្រុមNegeri Sembilan ក្រោយឈ្នះក្នុងលទ្ធផល១ទល់០។
ជម្រើសដំបូង១១នាក់របស់ PKNP លេងទល់នឹង Negeri Sembilan FA
មួយគ្រាប់នេះរកបានដោយខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កែវ សុផេងនៅនាទី៤៩ក្រោយទទួលបានការបញ្ជូនបាល់ពីGi-Sungក្នុងវគ្គទី២ខណៈវគ្គទី១ក្រុមទាំងពីរទទួលបានលទ្ធផលត្រឹម០-០ប៉ុណ្ណោះ។
ការប្រកួតនេះកែវ សុផេងលេងបាន៨៨នាទីក៏ត្រូវប្ដូរចេញខណៈ ប្រាក់ មុន្នីឧត្តមបានចូលលេងឲ្យ Negeri Sembilan ពេញម៉ោង៩០នាទី៕