បន្ទាប់ពីបាន​បរាជ័យក្នុង​ការ​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​ៗកម្រិត​ពិភពលោករួមមាន ជម្រើស​ជាតិ​បារាំង, ​ឆែក និង​អ៊ុយរ៉ាហ្គាយ ក្នុង​ការ​ចូលរួម​ប្រកួត​ពានរង្វាន់​បាល់ទាត់ King’s Cup របស់​ខ្លួន​នៅ​ឆ្នាំ​នេះ ទីបំផុតថៃ បានអញ្ជើញក្រុមជម្រើសជាតិ៣ផ្សេងទៀតចូលរួមប្រកួត ក្រៅផ្លូវការមួយនេះ។

ប្រភពច្បាស់ការបានបង្ហាញថា ជម្រើសជាតិទាំង៣ដែលចូលរួមក្នុងពានរង្វាន់នេះ រួមមាន ជម្រើសជាតិកូរ៉េខាងជើង, ប៊េឡារូស និង បូហ្គីណាហ្វាសូ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។

រំលឹកជាថ្មីផងដែរថា ពានរង្វាន់​បាល់ទាត់ King Cup របស់​ថៃ​ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៨ មក​ម៉្លេះ​ហើយ​ជម្រើស​ជាតិ​ថៃ ធ្លាប់​ឈ្នះ​ជើង​ឯក​ចំនួន​១៤​លើក​ផង​ដែរ​ ខណៈ​ក្រុម​នេះ​ជា​ម្ចាស់​ជើង​ឯកឆ្នាំ​ចាស់ ក្រោយ​យក​ឈ្នះ​លើ​ក្រុមហ្សកដានី ដោយ​លទ្ធផល ២ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ៕

 

ចុចអាន៖ ថៃ បរាជ័យ​រឿង​បបួល​ បារាំង ឆែក និង​អ៊ុយរ៉ាហ្គាយ មក​ប្រកួត​ក្នុង​ពានរង្វាន់ KING CUP របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ