នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះក្លិបមកពីហ្វីលីពីន Ceres Negros នឹងធ្វើការប្រកួតតទល់ជាមួយ ក្លិបមកពីតាជីគីស្ថាន Istiklol FC ក្នុងការប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 សម្រាប់ជើងទី២ ។

រំលឹកទៅលទ្ធផលរវាងក្រុមទាំង២ កាលពីជើងទី១ គឺបញ្ចប់ទៅដោយ Istiklol FC បានយកឈ្នះ Ceres Negros ជាមួយនឹងលទ្ធផល ៤ទល់០ នៅទឹកដីរបស់ Istiklol FC។ នៅក្នុងការប្រកួតនេះ Home United ត្រូវការត្រឹមតែស្មើ ឬក៏ចាញ់ ៣ទល់០ ក៏អាចឡើងទៅវគ្គបន្ទាប់បានដែរ ស្របពេលដែល Ceres Negros ត្រូវការឈ្នះលើសពី៥គ្រាប់ជាដាច់ខាត ទើបអាចឡើងទៅវគ្គបន្តបាន។

បញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង ២ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Panaad Park and Stadium ប្រទេសហ្វីលីពីន។

ចប់ការប្រកួតទាំង២ជើង ក្រុមណាឈ្នះនឹងមានឱកាសឡើងទៅវគ្គបន្ត ក្នុងវគ្គពាក់ផ្ដាច់ព្រ័ត្រប្រចាំតំបន់ ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការ៕

 

រូបភាព: The-AFC