ខ្សែ​បម្រើ Real Madrid កីឡាករ Luka Modric បាន​បញ្ជាក់​ពី​គោលបំណង​របស់​ខ្លួន​ ដោយ​គាត់​ចង់​បញ្ចប់​អាជីព​បាល់​ទាត់​នៅ ​Real Madrid តែ​ម្ដង។

កីឡាករ​ក្រូអាត ​បាន​មក​ចូល​រួម​ជាមួយ​ស្ដេច​ស​ដោយ​ចាក​ចេញ​ពី​ Tottenham កាល​ពី​ឆ្នាំ​២០១២​ហើយ​គាត់​បាន​និយាយ​ថា​កាល​នោះ​គឺ​ជា​ក្ដី​សុបិន​របស់​គាត់​ដែល​ផ្ទេរ​មក​លេង​នៅ ​Real ហើយ​សល់​ពី​នេះ​គាត់​ចង់​ព្យួរ​ស្បែកជើង​បាល់​ទាត់​នៅ​Real Madrid តែ​ម្ដង។

អាជីព​នៅ​កីឡដ្ឋាន Bernabeu, Modric បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ខ្សែ​បម្រើ​នាំ​លេង​ល្អ​បំផុត​នៅ​ក្នុង​ពិភព​បាល់​ទាត់ ​ដោយ​ជួយ​ Real Madrid ឈ្នះ​ពាន ​Champions League ៣​ដង​  UEFA Super Cup ៣​ដង ​ FIFA Club World Cup ៣​ដង ​និង​ពាន​ La liga ម្ដង​ផង​ដែរ។

និយាយ​ក្នុង​កាសែត​ “ Codere”កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​ប្រាប់​ពី​ការ​ស្រឡាញ់​ Real Madrid ហើយ​ចង់​បញ្ចប់​អាជីព​ជាមួយ​ក្លឹប​។ “ស៊ីញេ​កុង​ត្រា​ជាមួយ​ Real Madrid គឺ​ក្ដី​សុបិន​ក្លាយ​ជា​ការ​ពិត​។ មិន​សូវ​មាន​កីឡាករ​ច្រើន​នោះ​ទេ ​ដែល​ចូល​និវត្តន៍​នៅ​ទី​នេះ ​ប៉ុន្តែ​យើង​នឹង​ចាំ​មើល​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ”។

“ គោលបំណង​របស់​ខ្ញុំ​គឺ​ចូល​និវត្តន៍​នៅ​ទី​នេះ​ ប៉ុន្តែ​អ្វី​ៗ​អាច​ផ្លាស់ប្ដូរ​យ៉ាង​រហ័ស​នៅ​ក្នុង​ពិភព​បាល់​ទាត់”