កីឡាករសញ្ជាតិសិង្ហបុរី កើតនៅប្រទេសថៃ វ័យ១៦ឆ្នាំ ឈ្មោះ Ben Davies បានចុះហត្ថលេខារយៈពេល២ឆ្នាំ ចូលរួមជាមួយក្លិបនៅអង់គ្លេស Fulham FC ដែលជាកម្មវិធីអាហារូបករណ៍របស់ក្លិប។

Ben Davies បានចូលរួមជាមួយក្លិប កាលពីសប្ដាហ៍កន្លងទៅ ក្រោមកិច្ចសន្យាកម្មវិធីអាហារូបករណ៍រយៈពេល២ឆ្នាំ ដែលនឹងត្រូវបង្ហាញខ្លួននៅជាមួយឈុតយុវជនអាយុក្រោម១៨ឆ្នាំ Fulham FC ប្រកួតក្នុងលីកយុវជនជាមួយក្លិបកំពូលៗជាច្រើនទៀតដូចជា Chelsea, Arsenal, Tottenham Hotspur និង West Ham United ជាដើម។

កីឡាករវ័យ១៦ឆ្នាំរូបនេះ បានកើតនៅប្រទេសថៃ  ប៉ុន្តែបានចូលសញ្ជាតិសិង្ហបុរី តាំងពីឆ្នាំ២០០៩ មកធ្លាប់បានចូលរួមជាមួយឈុតយុវវ័យជាច្រើននៅក្នុងប្រទេសិង្ហបុរីផ្ទាល់។៕

 

រូបភាព: foxsportasia