ស្តេចអុកឥណ្ឌូនេស៊ី២រូប ឈ្នះការប្រកួតអុកប្រចាំទ្វីបអាស៊ី ក្នុងព្រឹត្តិការណ៍ 2nd Mongolia Open ដែលបានធ្វើឡើងកាលពីខែមិថុនាកន្លងទៅ នៅប្រទេសម៉ុហ្គោលី។
ការប្រកួតនេះរៀបចំឡើងនៅទីក្រុង Ulaanbaatar ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ដោយមានប្រទេសចំនួន៦ ក្នុងទ្វីបអាស៊ីចូលរួមប្រកួត ជាមួយនឹងសមាសភាពកីឡាករចំនួន៤០នាក់ចូលរួមប្រកួត។
ឥណ្ដូនេស៊ី បានបញ្ចូនកីឡាករចំនួន៤រូបទៅចូលរួមព្រឹត្តិការណ៍នេះ នឹងជាលទ្ធផល កីឡាករ២រូបបានឈ្នះនៅក្នុងពានរង្វាន់នេះ រួមមានកីឡាករ Lutfi Ali ឈ្នះជើងឯក ស្របពេលដែលកីឡាករ ឥណ្ឌូនេស៊ី មួយរូបទៀតបានត្រឹមចំណាត់ថ្នាក់លេខ២។
កីឡាករទាំង២រូបនេះ គឺសុទ្ធសឹងតែជានិស្សិតនៃសាកលវិទ្យាក្នុងប្រទេសឥណ្ឌូនេស៊ីផ្ទាល់ ដែលទទួលបានអាហារូបករណ៍លើប្រភេទកីឡាអុកមួយនេះ។
កីឡាករអុក២រូបផ្សេងទៀតដែលចូលរួមមិនទទួលបានលទ្ធផលល្អនោះទេ៕
រូបភាព: jakartaglobe.id