ការប្រកួតពានរង្វាន់ AFF U-15 Championship 2017 ដែលធ្វើឡើងនៅប្រទេសថៃ​បានបញ្ចប់ការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែកក្កដា កន្លងទៅ ដោយជើងឯកគឺបានទៅលើក្រុម U-15 វៀតណាម បន្ទាប់ពីយកឈ្នះ U-15 ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ។

នាមជាក្រុមជើងឯក U-15 វៀតណាម ធ្វើបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ ដោយប្រកួតឈ្នះ គ្រប់ការប្រកួតទាំងអស់រួមទាំងរបូតគ្រាប់បាល់តែ២គ្រាប់ប៉ុណ្ណោះ ពីការប្រកួតចំនួន៧លើក។

កំណត់ត្រារួមនៅក្នុងពូល របស់ U-15 វៀតណាម:

 

ចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U-15 វៀតណាម នៅតែបន្តធ្វើបានយ៉ាងល្អដោយបានយកឈ្នះ U-15 អូស្ត្រាលី ដោលទ្ធផល ២ទល់០ មុននឹងបន្តស្មើជាមួយ U-15 ថៃ ០ទល់០ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ រហូតដល់ការប្រកួតក្នុងវគ្គកាត់សេចក្ដី១១ម៉ែត្រ ទើបក្លាយជាម្ចាស់ជើងឯក។

សរុបលទ្ធផលគឺមានដូចជា:

  • ចំណាត់ថ្នាក់លេខ ១៖ U-15 វៀតណាម
  • ចំណាត់ថ្នាក់លេខ ២៖ U-15 ថៃ
  • ចំណាត់ថ្នាក់លេខ ៣៖ U-15 អូស្ត្រាលី
  • ចំណាត់ថ្នាក់លេខ ៤៖ U-15 ម៉ាឡេស៊ី

វីដេអូហាយឡាយការប្រកួតផ្ដាច់ព្រ័ត្ររវាង U-15 វៀតណាម យកឈ្នះ U-15 ថៃ:

 

រូបភាព: aseanfootball.org