ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់ទាត់ផ្នែកនារី នឹងបញ្ចប់ការប្រកួតនៅរសៀលនេះ ដោយនឹងរកឃើញក្រុមម្ចាស់មេដាយមាស

ការប្រកួតនឹងចាប់ផ្ដើមដំបូងដោយថៃ នឹងត្រូវប៉ះ ហ្វីលីពីន ខណៈមួយគូទៀត ម៉ាឡេស៊ី ត្រូវជួបប្រកួតជាមួយ វៀតណាម។

 

កម្មវីធីប្រកួតពេញលេញ:

ឆ្លងកាតការប្រកួតកន្លងមក ឃើញថាក្រុមដែលមានឱកាសយកមេដាយគឺមានតែ មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ប៉ុណ្ណោះ ខណៈហ្វីលីពីន ជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី បានបាត់ឱកាសដណ្ដើមមេដាយហើយ។

យ៉ាងណាមិញ មីយា់ន់ម៉ា បានកក់មេដាយសំរឹទ្ធរួចជាស្រេចហើយ ខណៈក្រុមដែលប្រជែងគ្នាយកមេដាយមាស គឺនៅតែថៃ និងវៀតណាម ប៉ុណ្ណោះ ខណៈក្រុមទាំង២មានពិន្ទុស្មើគ្នា។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល B:

 

សម្រាប់ការប្រកួតលើវិញ្ញាសារកីឡាបាល់ទាត់ផ្នែកនារី គឺមានក្រុមចំនួន ៥ ប៉ុណ្ណោះដែលចូលរួមប្រកួត ដោយធ្វើការប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ៕

 

រូបភាព: FA Thailand