ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់ទាត់នឹងបន្តការប្រកួតនៅល្ងាចនេះ សម្រាប់ពូល B ជាមួយនឹងការប្រកួតចំនួន៣គូ ដែលជាជំនួបចុងក្រោយបិទពូល ក្នុងនោះមានគូពិសេសចំនួន ១ គូផងដែរនៅក្នុងពូល។

ការប្រកួតនឹងចាប់ផ្ដើមដំបូងដោយទីម័រខាងកើត ប៉ះហ្វីលីពីន និងតំណាលគ្នាផងដែរ ឥណ្ឌូនេស៊ី  ប៉ះក ម្ពុជា និងមួយគូទៀតវៀតណាម ត្រូវជួបប្រកួតជាមួយ ថៃ ដែលជាគូពិសេសគួរទស្សនា។

កម្មវីធីប្រកួតពេញលេញ:

ការប្រកួតថ្ងៃនេះ ក្រុម៣ដែលត្រូវប្រជែងកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មានតែ វៀតណាម, ថៃ និងឥណ្ឌូនេស៊ី ប៉ុណ្ណោះ ខណៈ កម្ពុជា ទីម័រខាងកើត និងហ្វីលីពីន ប្រកួតដើម្បីតែបង្រ្គប់កិច្ច។

 

គួរបញ្ជាក់ថា ម៉ោងនៅប្រទេសម៉ាឡេស៊ី ដើរលឿនជាងម៉ោងនៅកម្ពុជា ១ ម៉ោង ដូចនេះបានសេចក្ដីថា ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៣:០០ នាទីរសៀលដំណាលគ្នា៕