ក្រុមបាល់ទាត់ Lao Toyota FC បានគ្រងម្ចាស់ជើងឯកពានរង្វាន់លីគកំពូលឡាវ ជាផ្លូវការហើយបន្ទាប់ពីបានដាច់ពិន្ទុ និងក្លាយជាម្ចាស់ជើងឯកកាលពីចុងខែមិថុនា កន្លងទៅ។
Lao Toyota បានគ្រងតំណែងជើងឯកនេះ បន្ទាប់ពីដាច់ក្រុមលេខ២រហូតដល់៩ពិន្ទុ ខណៈក្រុម Lao Police FC នៅសល់១ប្រកួតទៀតប៉ុណ្ណោះ។
តារាងចំណាត់ថ្នាក់ទាំងស្រុង:
ដូច្នេះ Lao Toyota នឹងក្លាយជាក្រុមតំណាងអោយប្រទេសឡាវ ចូលរួមប្រកួតក្នុងបានរង្វាន់លើឆាកអន្តរជាតិ រួមមាន ពានរង្វាន់ Toyota Mekong Club Championship 2017 ក៏ដូចជាពានរង្វាន់ AFC Cup 2018 ផងដែរ។
គួររំលឹកថា លីគកំពូលឡាវ បានចាប់ផ្ដើមតាំងដើមខែមេសា ឆ្នាំ២០១៧ ដោយមានក្រុមចំនួន៨ ចូលរួមប្រកួតប្រជែង នឹងធ្វើការប្រកួតចំនួន២ជើង ក្នុងដី និងក្រៅដី៕
រូបភាព៖ Lao Premier League/ Lao Toyota FC.