កាល​ពី​ម្សិលមិញ​ កែវ សុខផេង​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្លឹប ​PKNP ឈ្នះ​ Negeri Sembilan ១​ទល់​០​នៅ​នាទី​៤៩​ក្នុង​វគ្គ​ទី​២។​ទោះ​បី​ជា​ទើប​លេង​មួយ​ប្រកួត​ និង​រក​បាន​ត្រឹម​មួយ​ប្រកួត​ក្ដី​ គ្រាប់​បាល់​នេះ​បាន​បង្កើត​ជា​កំណត់​ត្រា​មួយ​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី។

នេះ​មាន​ន័យ​ថា ​កែវ ​សុខផេង​ គឺ​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​បំផុត ​ដែល​រក​បាន​គ្រាប់​បាល់​បាន​មុន​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីក​កំពូល​ម៉ាឡេស៊ី ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង៤​នាក់​ដែល​ផ្ទេរ​ទៅ​លេង​នៅ​ប្រទេស​មួយ​នេះ​។ ​រូប​គេ​ក៏​ជា​កីឡាករ​កម្ពុជា​រក​បាន​គ្រាប់​បាល់​មុន​គេ​បំផុត​ ​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​២០១៨​ក្នុង​ការ​ប្រកួត​បើក​ឆាក។

រូប​គេ​ចំណាយ​ពេល​៤៩​នាទី​ក្នុង​ចំណោម​៨៨​នាទី​ដែល​ចូល​លេង​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីក​ដើម្បី​រក​គ្រាប់​បាល់។ ចំណែក ប្រាក់ មុន្នីឧត្តម​ដែល​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​បាន​លេង​ពេញ​៩០​នាទី​តែ​ម្ដង​ទោះ​បី​ជា​មិន​បាន​ជួយ​ក្រុម​ទទួល​ជ័យជម្នះ៕