ចាប់​ផ្ដើម​រដូវ​កាល​២​ប្រកួត​កន្លង​មក​ក្រុម​ជើង​ឯក​រង ​Liga Super League ម៉ាឡេស៊ី​រដូវ​កាល​២០១៧​ Pahang FA ទទួល​បាន​លទ្ធផល​មិន​សម​ប្រកប​នោះ​ទេ​ដោយ​រក​បាន​ត្រឹម​មួយ​ពិន្ទុ​ហើយ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​សូម្បី​តែ​មួយ​គ្រាប់​ កំពុង​ឈរ​ជិត​តំបន់​បាត​តារាង​។

ការ​ប្រកួត​ទី​មួយ​ក្រុម​មួយ​នេះ បាន​ត្រឹម​ស្មើ​ជាមួយ ​Perak FA ០-០និង​ខណៈ​ការ​ប្រកួត​ទី​២​ចាញ់​ PKNS FC ១-០​ទោះ​បី​ជា​មាន​កីឡាករ​ល្អ​ៗ​ទើប​ទិញ​ចូល​ថ្មី​មួយ​ចំនួន​ក្ដី។ ក្រោយ​ទទួល​បាន​លទ្ធផល​មិន​ល្អ​បែប​នេះ​អ្នក​គាំទ្រ​មិន​ថា​នៅ​កម្ពុជា​និង​ម៉ាឡេស៊ី​នោះ​ទេ​សុទ្ធ​តែ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​របស់​ក្លឹប​ រហូត​ដល់​ទ្រាំ​មិន​បាន​ មាន​អ្នក​គាំទ្រ​នៅ​ខ្មែរ​ខ្លះ​បាន​ហ៊ាន​ផ្ញើរសា​ផ្ទាល់​ទៅ​កាន់​ផេក​ហ្វេសបុក​ក្លឹប​ទទូច​ឲ្យ​ដូរ​ទម្រង់​លេង​ចេញ ។

ចំណែក​អ្នក​គាំទ្រ​នៅ​ម៉ាឡេស៊ី​បាន​បញ្ចេញ​មតិ​យោបល់​ហូរហែ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ហើយ​ខ្លះ​ទៀត​ផុស​រូប​Troll ក្លឹប​យ៉ាង​ខ្លាំង។ ដោយ​ឡែក​មួយ​ចំនួន​ទៀត​ដាក់​បន្ទុក​ទៅ​លេង​គ្រូ​បង្វឹក​រហូរ​ដល់​សរសេរ​ពាក្យ​ថា​ “Dollah Out” ។ខាង​ក្រោម​ជា​មតិ​និង​សកម្មភាព​មួយ​ចំនួន​ដែល​មាន​ការ​មិន​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ៖