កីឡាការនីតេក្វាន់ដូថៃ Wongpattanakit Panipak បានត្រឹមមេដាយប្រាក់ ពីព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដែលប្រព្រឹត្តិទៅទីក្រុង Muju សាធារណៈរដ្ឋកូរ៉េ ក្រោយចាញ់កីឡាការនីសញ្ជាតិស៊ែបី នៅក្នុងវគ្គផ្ដាច់ព្រ័ត។

Wongpattanakit Panipak បានចាញ់ក្រោមស្នាដៃ កីឡាការនី Stankovic Vanja លើប្រភេទទម្ងន់៤៩គីឡូក្រាម ដោយលទ្ធផល ៥ ទល់នឹង ១០ ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់ចំនួន ៣ ទឹករួចមក។

បរាជ័យនេះធ្វើអោយអត្តពលិកមកពីថៃទទួលបានមេដាយបន្ថែម ១ គ្រឿងទៀតពីព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដោយគិតត្រឹមថ្ងៃទី២៧ នេះទទួលបានមេដាយសរុប ៣ ក្នុងនោះមេដាយប្រាក់១ និងសំរឹទ្ធ៣ កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ នៃតារាងចំណាត់ថ្នាកសរុប។

តារាងចំណាត់ថ្នាក់មេដាយសរុប:

 

រូបភាព: thairath