យើង​សូម​បង្ហាញស្ថានភាព​របស់​ខ្សែ​ប្រយុទ្ធ​កំពូល​កម្ពុជា​២​រូប​​ និង​មីយ៉ាន់ម៉ា​២​រូប​ដែល​កំពុង​ប្រកប​អាជីព​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ និង​លីក​កំពូល​ថៃ​រៀង​ៗ​ខ្លួន។ ​តើ​ពួក​គេ​បង្ហាញ​សមត្ថភាព​ដល់​កម្រិត​ណា​ហើយ?

កែវ សុខផេង ជម្រើស​ជាតិ​កម្ពុជា​និង​ក្លឹប​ PKNP FC

ការ​រំពឹង​ដ៏​ខ្ពស់​មួយ​សម្រាប់​កែវ សុខផេង​ដែល​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​មួយ​​ដែល​រក​បាន​គ្រាប់​បាល់​មុន​គេ​បំផុត​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បែរ​ជា​ត្រូវ​អង្គុយ​បម្រុង​វិញ​ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​ក្នុង​លីក​ ដែល​ក្រុម ​PKNP ចាញ់​​Kedah FA ១​ទល់​០។ បន្ទាប់​ពី​រក​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ដំបូង​ទៅ​លលើ​ក្រុម​ Perak សុខផេង​ បាន​ចូល​លេង​ជម្រើស​ដំបូង​​ក្នុង​ការ​ប្រកួត​ដែល ​PKNP ចាញ់​ជើង​ខ្លាំង​ JDT​៣​ទល់​០ប៉ុន្តែ​កីឡាករ​មិន​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ចង់​នោះ​ទេ។

វា​អាច​ស្ថានភាព​ដ៏​រលាក់​មួយ​សម្រាប់​កីឡាករ​កម្ពុជា​តែ​យ៉ាង​វា​ក៏​ជា​ស្ថានភាព​មួយ​វិជ្ជមាន​ផង​ដែរ។

ចាន់ វឌ្ឍនាកា ជម្រើស​ជាតិ​កម្ពុជា​និង​ក្លឹប​ Pahang FA

បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​ដ៏​ពិបាក​ ចាន់ វឌ្ឍនាកា​និង ​Pahang FA ទទួល​បាន​លទ្ធផល​ប្រសើរ​ឡើង​វិញ​បន្តិច​ ដោយ​បាន​យក​ឈ្នះ​ Kelantan ៣​ទល់​០​កាល​ពី​ចុង​សប្ដាហ៍។ CV11 ចូល​លេង​ជម្រើស​ដំបូង​ហើយ​បង្ហាញ​ទម្រង់​លេង​បាន​ប្រសើរ​ឡើង​វិញ​បន្តិច​​បន្ទាប់​ពី​ក្លឹប​ចាញ់​ PKNP ១​ទល់​០​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន។

ទោះ​បី​ជា​គ្រូ​បង្វឹក​ Pahang លោក Dollah Salah និយាយ​រិះគន់​តារា​បាល់​ទាត់​កម្ពុជា​រូប​នេះ​ ដែល​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ ប៉ុន្តែ​អ្នក​គាំទ្រ ​Pahang នឹង​សង្ឃឹម​ថា​ Cristiano Ronaldo របស់​កម្ពុជា​ម្នាក់​នេះ​ទើប​តែ​ចាប់​ផ្ដើម​នោះ​ទេ។

Kyaw Ko Ko ជម្រើស​ជាតិ​មីយ៉ាន់ម៉ា និង​Chiangrai United

ក្រោយ​អង្គុយ​កៅអី​បម្រុង​ក្នុង​ការ​ប្រកួត​ដែលក្រុម​របស់​ខ្លួន​ឈ្នះ​ពាន ​Thai Champions Cup, Kyaw Ko ko របស់​ក្រុម​Chiangrai United បាន​ជួយ​ក្លឹប​ឈ្នះ​ការ​ប្រកួត​ដំបូង​ក្នុង​លីក​ទល់​នឹង​ Chonburi FC។ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ត្រូវ​ប្ដូរ​ចូល​ក្រោយ​អង្គុយ​កៅអី​បម្រុង​នៅ​នាទី​៧៧​ជំនួស​ខ្សែ​បម្រើ​ Bajram Nebihi។

រូប​គេ​មិន​ទាន់​បាន​បង្ហាញ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ​ទេ​ប៉ុន្តែ​ពី​ទៅ​បី​ប្រកួត​ទៀត​ហើយ​បើ​គេ​បាន​លេង​ពេញ​លេញ​​យើង​នឹង​អាច​វិនិច្ឆ័យ​បាន​ហើយ​ថា​តើ​រូប​គេ​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​លីក​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​និង​មាន​គុណភាព​ជាង​គេ​នៅ​អាស៊ាន​នេះ​បាន​ដែរ​ឬ​ទេ?

Aung Thu ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​និង​ក្លឹប​ Police Tero

ដោយ​បាន​ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​ តាំង​តែ​ពី​មិន​ទាន់​ចូល​ទីលាន​ កីឡាករ Aung Thu មិន​បាន​ខ្ជះខ្ជាយ​ពេល​វេលា​បង្ហាញ​សមត្ថភាព​ឲ្យ​អ្នក​គាំទ្រ​ Polic Tero នោះ​ទេ។ ចូល​លេង​ក្នុង​ការ​ប្រកួត​ដំបូង​នៃ​លីក​កំពូល​ថៃ​រូប​គេ​ចំណាយ​ពេល​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ដើម្បី​រក​បាន​គ្រាប់​​ប៉ុន្តែ​ក្លឹប​ចាញ់​ក្លឹប​ទើប​ឡើង​មក​ Prachuap FC ២​ទល់​៣​៕