កីឡាការនីវៀតណាម Nguyễn Thùy Linh បានឈ្នះនៅក្នុងព្រឹត្តិការណ៍កីឡាវាយសី នៅប្រទេសម៉ុងហ្គោលី ក្នុងកម្មវិធី Mongolia International Series 2017 badminton tournament។

មុននឹងក្លាយជាជើងឯក កីឡាការនី Linh ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៦៣ ពិភពលោក បានយកឈ្នះកីឡាការនីក៉ូរេខាងត្បូង So Yeon Ha នៅវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសារនារីឯកត្តជន។

ពានរង្វាន់ Mongolia International Series ត្រូវបានរៀបចំដោយសហព័ន្ធកីឡាវាយសីពិភពលោក ស្របពេលដែលកាលពីឆ្នាំកន្លងទៅ កីឡាការនី Nguyễn Thùy Linh ក៏បានឈ្នះក្នុងព្រឹត្តិការណ៍ដូចគ្នានេះផងដែរនៅប្រទេសនេប៉ាល៕

 

 

រូបភាព: vietnambreakingnews