តាម​រយៈ​ការ​បន្ទាន់​សម័យ​កាល ​ចំណាត់​ថ្នាក់​បាល់ទាត់​ពិភពលោក​ប្រចាំ​ខែ​ បាន​ដឹង​ហើយ​គឺ​ក្រុម​ជម្រើស​ជាតិ​នៅ​អាស៊ាន​រក្សា​ចំណាត់​ថ្នាក់​ដូច​ខែ​មុន​ដដែល ​លើក​លែង​តែ ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​មួយ​គត់​ដែល​មាន​ការ​ប្រែប្រួល។

ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ ក្នុង​ខែ​នេះ​ធ្លាក់​ចុះ​ចំនួន​២​កាំ ​គឺ​មក​លេង​១៤២​ក្នុង​ខែ​កុម្ភៈ​នេះ ​ខណៈ​ខែ​មករា​ឈរ​លេខ​១៤០។ ក្រៅ​ពី​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​ ក្រុម​បាល់ទាត់​អាស៊ាន​ទាំង​អស់​រក្សា​ចំណាត់​ថ្នាក់​ដដែល​។ វៀតណាម​ឈរ​លេខ​(១១២​) ហ្វីលីពីន(​១២៣) ថៃ (១២៩)  ឥណ្ឌូណេស៊ី​(១៦០) កម្ពុជា(​១៧២) សិង្ហបុរី​(១៧៣) ម៉ាឡេស៊ី (១៧៥) ឡាវ (១៨៣) និង​ប្រ៊ុយណេ-ទីម័រ​ខាងកើត​ឈរ​លេខ​(១៩១)និង​(១៩២)​បន្តបន្ទាប់​គ្នា។

ចំណែក​ក្រុម​កំពូល​តារាង​ទាំង​១០​គ្មាន​ការ​ប្រែប្រួល​អី​នោះ​ទេ​គឺ​រក្សា​ចំណាត់​ថ្នាក់​ដដែល​។ ក្រុម​ដែល​ឡើង​ចំណាត់​ថ្នាក់​ច្រើន​បំផុត​ក្នុង​ខែ​នេះ​គឺ​កុងហ្គោ​ឡើង​មក​ចំណាត់​ថ្នាក់​៨៨​(ឡើង​៨​កាំ) ខណៈ​អេហ្ស៊ីប​ធ្លាក់​ចុះ​ក្រោម​ខ្លាំង​ជាង​គេ ​​គឺ​មក​លេង​៤៣​ធ្លាក់​១៣​ចំណាត់​ថ្នាក់៕

ប្រភព៖​ FIFA