ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ឈុតធំ នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិស៊ីរី នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ ស្របពេលដែលខ្លួនកំពុងទទួលរៀបចំការប្រកួតកីឡា SEA Games 2017 យ៉ាងមមាញឺក។

ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំនេះ នឹងធ្វើឡើងនៅលើកីឡដ្ឋាន Hang Jebat Stadium នារដ្ឋ Melaka ខណៈការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧:៤៥ នាទីយប់។

ក្រុមទាំង២ក៏ធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១៤ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដូចគ្នា ជាលទ្ធផល ម៉ាឡេស៊ី ចាញ់ ស៊ីរី ០ទល់៣។

ការប្រកួតនេះសម្រាប់ក្រុមទាំងអាចនិយាយបានថា ជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅដើមខែកញ្ញាខាងមុខនេះ ដោយម៉ាឡេស៊ី ត្រូវជួប កោះហុងកុង ស្របពេលដែលស៊ីរី យកការប្រកួតត្រៀមក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 ជុំចុងក្រោយ ដោយនឹងត្រូវជួប ប្រទេសកាតា៕

 

រូបភាព: sukacuka