Kelantan FA បាន​ដេញ​គ្រូ​បង្វឹក​លោក​ Sathit Bensoh កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ដឹកនាំ​បី​ប្រកួត​កន្លង​មក ​ទទួល​បាន​លទ្ធផល​មិន​បាន​ល្អ​ក្នុង​​ Malaysia Super League ។

លោក​គឺ​ជា​គ្រូ​បង្វឹក​ដែល​ក្លឹប​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ដក​ដំណែង​មុន​គេ​បំផុត​ក្នុង​រដូវ​កាល​នេះ។ បច្ចុប្បន្ន​ក្លឹប​មួយ​នេះ​កំពុង​នៅ​បាត​តារាង​ក្រោយ​ឆ្លងកាត់​បី​ប្រកួត​ស្មើ​មួយ​ នឹង​ចាញ់​២​ប្រកួត។

លោក​ Bibi Ramjani Illias Khan ប្រធាន​ក្លឹប​ Kelantan FA បាន​និយាយ​ថា​​គ្រូ​ជំនួយ​លោក Yusri Che Lah នឹង​ទទួល​បន្ទុក​ដឹកនាំ​បន្ត​ រហូត​ដល់​គ្រូ​បង្វឹក​ថ្មី​ត្រូវ​បាន​ប្រកាស​តែង​តាំង​ផ្លូវ​ការ​។ អតីត​គ្រូ​បង្វឹក​កាល​ពី​មុន​លោក Velizar Popov ត្រូវ​បាន​គេ​និយាយ​ថា​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បី​បាក់​ដែល​នឹង​ត្រូវ​មក​ដឹកនាំ​ក្លឹប​។

ក្លឹប​មួយ​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ដេញ​គ្រូ​បង្វឹក​ចេញ​មួយ​បាត់
                                        

យ៉ាង​ណា​ក៏​ដោយ​ ប្រធាន​ក្លឹប​ខាង​លើ​បាន​និយាយ​បដិសេធ​ពី​ការ​យក​គ្រូ​បង្វឹក​សញ្ជាតិ​ប៊ុលហ្គារី​មក​ដឹកនាំ​ម្ដង​ទៀត។
គ្រូ​បង្វឹក​សញ្ជាតិ​ប៊ុលហ្គារី​ មិន​ស្ថិត​ក្នុង​បញ្ជី​គ្រូ​បង្វឹក​របស់​យើង​ទេ“៕