ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើវិញ្ញាសារកីឡាបាល់ទាត់នឹងចាប់ផ្ដើមការប្រកួតនៅល្ងាចនេះហើយ ដោយចាប់ផ្ដើមជាមួយពូល A ជាមួយនឹងការប្រកួតចំនួន២គូ។

នៅក្នុងពូល A ដែលមានម្ចាស់ផ្ទះម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី, ឡាវ និងព្រុយណេ នឹងចាប់ផ្ដើមការប្រកួតនៅល្ងាចនេះតទៅ ដោយ ម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវជួបប្រកួតជាមួយ ព្រុយណេ ស្របពេលដែលមួយគូទៀត មីយ៉ាន់ម៉ា ជួប សិង្ហបុរី។

កម្មវីធីប្រកួតពេញលេញ:

គួរបញ្ជាក់ថា ម៉ោងនៅប្រទេសម៉ាឡេស៊ី ដើរលឿនជាងម៉ោងនៅកម្ពុជា ១ ម៉ោង ដូចនេះបានសេចក្ដីថា ប្រកួតដំបូងប្រកួតនៅវេលាម៉ោង ៣:០០ និងប្រកួតទី២ចាប់ផ្ដើមនៅវេលាម៉ោង ៧:៤៥ យប់។

 

* ក្រុមទាំងអស់គឺស្ថិតនៅកម្រិតអាយុក្រោម ២២ឆ្នាំ។