អត្តពលិកពិការថៃ ផ្នែកខាងកីឡាវាយសី ទទួលបានមេដាយសរុបចំនួន១០ រួមមានមេដាយមាស ប្រាក់ និងសំរឺទ្ធ ពីការប្រកួតវាយសីជនពិការទូទាំងពិភពលោក Irish Para-Badminton International 2017 ដែលធ្វើឡើងនៅប្រទេសអៀរឡង់។
ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមិថុនា កន្លងទៅថ្មីៗនេះ អត្តពលិកពិការថៃ បានឈ្នះមេដាយរហូតដល់ទៅ១០គ្រឿងក្នុងនោះ មេដាយមាស៥ មេដាយប្រាក់៣ និងមេដាយសំរឺទ្ធ២ នឹងបានកក់កៅអៅទៅចូលរួមប្រកួតព្រឹត្តិការណ៍ ប៉ារ៉ាឡាំពិក នាទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ផងដែរ។
មេដាយមាសទាំង១០នោះរួមមាន មកពីការប្រកួតវិញ្ញាសារឯកត្តជននារី រហូតដល់ទៅ៥មេដាយមាស វិញ្ញាសារឯកត្តជននារី ដដែល បាន៣មេដាយប្រាក់ និងសំរឹទ្ធ២ ពីការប្រកួតវិញ្ញាសារឯកត្តជនបុរស៕