កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ សហព័ន្ធកីឡាបាល់ទាត់ថៃ ទំនាក់ទំនងជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានរៀបចំនូវព្រឹត្តិការណ៍មួយឈ្មោះថា FA Thailand Coaching Course ” B ” Licence រយៈពេល ២០ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី ៦ ខែ មិថុនា នៅក្នុងទីក្រុងបាងកក សកលវិទ្យាល័យ ឆុនបូរី ។
សិក្ខាកាមទាំង២៤រូប នឹងធ្វើការសិក្សា ក៏ដូចជាធ្វើតេស្តចំពោះសមត្ថភាព ក្រោមការចង្អុលបង្ហាញពីសាស្រ្តាចារ្យ Ardeshir Pournemat សាស្រ្តាចារ្យ Paiboon Lertwimolat និង សាស្រ្តាចារ្យ Noppadol Piboonvee ។
សូមបញ្ជាក់ថាសិក្ខាកាមដែលជាប់ក្នុងការធ្វើតេស្តសមត្ថភាពទាំងនេះ នឹងកាន់សញ្ញាប័ត្រប្រភេទ ( B ) ដើម្បីក្លាយជាជំនួការគ្រូបង្វឹកក្លិបក្នុងប្រទេស ឬ គ្រូបង្វឹកក្លិបលីគទី២ ( M150 Championship ) ហើយត្រូវបំពេញកាតព្វកិច្ចយ៉ាងតិច២ឆ្នាំ ដើម្បីបន្តសិក្សាយកសញ្ញាប័ត្រប្រភេទ ( A ) ។
ប្រភព៖ FA Thailand