កីឡាករវាយកូនបាល់វៀតណាម Ly Hoang Nam បានក្លាយជាកីឡាករជម្រើសជាតិវៀតណាមដំបូងគេបង្អស់នៅប្រទេសវៀតណាម ឈរនៅចំណាត់ថ្នាក់ក្រោម៥០០លេខ ជាប្រវត្តិសាស្ត្រពុំធ្លាប់មានសម្រាប់វៀតណាម។
យោងតាមការបង្ហាញជាផ្លូវការរបស់សហព័ន្ធកីឡាវាយកូនបាល់ពិភពលោក (ATP) បានបង្ហញថា Ly Hoang Nam បានរំកិលឡើង៦២លេខ ពោលគឺឡើងមកចំណាត់ថ្នាក់លេខ៤៧៥ ដែលនៅក្រោមចំណាត់ថ្នាក់៥០០លេខ ពុំធ្លាប់មានកីឡាករវៀតណាមណាម្នាក់អាចធ្វើបាន។
កីឡាករដែលមានវ័យទើបតែ២០ឆ្នាំរូបនេះ ក៏ស្ថិតនៅចំណាត់ថ្នាក់លខ៣២ប្រចាំទ្វីបអាស៊ីផងដែរ និងស្ថិតនៅលេខ២ប្រចាំតំបន់អាស៊ាន ក្រោមកីឡាករឥណ្ឌូនេស៊ី Christopher Rungkat តែម្នាក់ប៉ុណ្ណោះ ដែលកំពុងឈរចំណាត់ថ្នាក់លេខ៤៦៣ពិភពលោក។
Ly Hoang Nam ក៏នឹងត្រូវប្រកួតក្នុងពានរង្វាន់ China F11 Men’s Futures tennis tournament នៅសប្ដាហ៍នេះផងដែរ ដែលអាចទទួលបាន ២៥,០០០ ដូល្លារ បូកនឹង២៧ពិន្ទុ បើសិនជាឈ្នះជើងឯកនៃកម្មវិធីនេះ៕
រូបភាព: vietnamnews.vn